ការបោះឆ្នោតជ្រើសរើសសម្តេចប៉ាបថ្មីទទួលរងបរាជ័យ

ទីក្រុងវ៉ាទីកង់: ផ្សែងពណ៌ខ្មៅឃ្មួលខ្មាញ់ត្រូវបានបញ្ចេញពីបំពង់ផ្សែងរបស់ព្រះវិហារ Sistine Chapel នាកាលពីថ្ងៃពុធទី៧ខែឧសភាឆ្នាំ២០២៥ដែលជាសញ្ញាថាក្រុម Cardinal បរាជ័យក្នុងការជ្រើសរើសសម្ដេចប៉ាបថ្មីនៃព្រះវិហារកាតូលិក។

មនុស្សរាប់មុឺននាក់បានប្រមូលផ្តុំគ្នានៅផ្លូវ Peter’s Squareដើម្បីរងចាំមើលពណ៌ផ្សែង បន្ទាប់ពី មន្រ្តីសង្ឃកាតូលិក Cardinal ១៣៣នាក់ត្រូវបានចូលទៅខាងក្នុងវិហារប្រមាណ៣ម៉ោងនិង១៥នាទី។

តាមច្បាប់សាសនាដែលមានអាយុកាលរាប់សតវត្ស អ្នកដែលមានអាយុក្រោម៨០ឆ្នាំនឹងត្រូវបោះឆ្នោតដោយសម្ងាត់នៅក្នុងវិហារ Sistine Chapel ជ្រើសរើសម្នាក់ដែលទទួលបានសម្លេងឆ្នោតភាគច្រើនគឺ២ភាគ៣ឬស្មើនឹងសន្លឹកឆ្នោត៨៩សម្លេង ទើបអាចក្លាយជាសម្តេចប៉ាបបាន។

ដើម្បីជៀសវាងមានបញ្ហានិងរក្សាការសម្ងាត់ មធ្យោបាយតែមួយរបស់ពួកគេគឺត្រូវដុតសន្លឹកឆ្នោតរបស់ពួកគេចោលជាមួយសារធាតុគីមីដើម្បីបញ្ចេញពណ៌ផ្សែង។

សូមបញ្ជាក់ផងដែរថា ប្រសិនបើដុតចេញពណ៌ខ្មៅនោះមានន័យថាមិនមានការសម្រេចចិត្តក្នុងការជ្រើសរើសឡើយ តែបើដុតចេញពណ៌សបញ្ជាក់ថាពួកគេរើសបានសម្តេចប៉ាបថ្មីហើយ។

ប្រភព: CNA news