ថៃរកឃើញអ្នកឆ្លងបាក់តេរីអង់ត្រាក់ (Anthrax)បន្ថែមមួយករណីទៀត

នៅថ្ងៃអង្គារ៍មន្ទីរសុខាភិបាលខេត្ត Mukdahan បានបញ្ជាក់ថាមានអ្នកជំងឺមួយករណីថ្មីនៃបាក់តេរីអង់ត្រាក់ ដែលសរុបជារួមកើនចំនួនដល់៤ករណី និងមានអ្នកស្លាប់ម្នាក់។

ប្រភពបានឲ្យដឹងថាអ្នកជំងឺ៣នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។នៅមន្ទីរពេទ្យMukdahan ២នាក់ និងម្នាក់ទៀតនៅមន្ទីរពេទ្យ Don Tan ប្រទេសថៃ។

ក្នុងចំណោមមនុស្សដែលគេសង្ស័យថាបានឆ្លងបាក់តេរីអង់ត្រាក់ចំនួន៦៣៦នាក់ មាន៥៣៨នាក់បានបញ្ចប់ការតាមដានមើលក្នុងរយៈពេល៧ថ្ងៃ។ នៅសល់ចំនួន៩៨នាក់ផ្សេងទៀតនិងបញ្ចប់តារតាមដាននៅថ្ងៃពុធទី៧ឧសភានេះ។

លោកវិជ្ជបណ្ឌិត Weerawat Maonsuthi អ្នកនាំពាក្យអគ្គនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង បាននិយាយថានៅពេលនេះនៅមិនទាន់មានវ៉ាក់សាំងសម្រាប់មនុស្សនៅឡើយ ប៉ុន្តែជំងឺឆ្លងនេះអាចការពារដោយប្រសិទ្ធភាពបានដោយប្រើថ្នាំអង់ទីប៉ូទិចចាក់តាមសរសៃរឈាម។

លោកបានបន្ថែមថា ភាគច្រើននៃជំងឺនេះគឺការឆ្លងតាមស្បែក ប៉ុន្តែវាមិនសូវធ្ងន់ធ្ងរទេតែអ្នកជំងឺអាចបាត់បង់ជិវិតប្រសិនបើមិនទទួលបានការព្យាបាលទាន់ពេល។

សូមបញ្ជាក់ឲ្យដឹងផងដែរថា ៣ករណីដំបូងដែលបានឆ្លងនោះ បណ្តាលមកពីអ្នកជំងឺដែលជាបុរស៣នាក់នោះបានជួយកាប់គោងាប់ដែលគេសង្ស័យមានបាក់តេរីអង់ត្រាក់ ហើយបន្ទាប់មកពួកគេបានធ្លាក់ខ្លួនឈឺភ្លាមៗ។

ប្រភព: Bangkok Post