មនុស្ស៣នាក់បានស្លាប់និង៥នាក់រងរបួសនៅក្នុងហេតុការណ៍ការបាញ់ប្រហារនៅភោជនីយដ្ឋាន Arizona សហរដ្ឋអាមេរិក

មានការបាញ់ប្រហារកាលពីថ្ងៃអាទិត្យនៅក្នុងភោជនីយដ្ឋានមួយកន្លែងនិងមានការប្រារព្ធកម្មវិធីនៅក្នុងទីក្រុង Glendale រដ្ឋ Arizona សហរដ្ឋអាមេរិក  ដែលបានបណ្តាលឲ្យមនុស្ស៣នាក់បានស្លាប់និង៥នាក់ផ្សេងទៀតត្រូវរងរបួស។បន្ទាប់ពីមានការវាយតប់គ្នាកើតឡើងអំឡុងពេលកម្មវិធី ការប្រគំតន្ត្រី ការបង្ហាញរថយន្ត (Car Show) នៅក្នុង El Camaron Gigante ដែលជាភោជនីយដ្ឋាន ស្ទេកនិងគ្រឿងសមុទ្រ នេះបើយោងតាម Jose Miguel Santiago អ្នកចាត់ការទំនាក់ទំនងនៅក្នុងទីក្រុង Glendale។

មនុស្ស៣នាក់ដែលបានស្លាប់គឺជា ក្មេងប្រុសមានអាយុ១៣ឆ្នាំម្នាក់ អាយុ២១ឆ្នាំ២នាក់ ហើយអ្នកនាំពាក្យក្រុងបាននិយាយថា ក្មេងជំទង់អាយុ២១ឆ្នាំនោះជាបងប្អូននិងគ្នា។ 

ក្រៅពីនេះមនុស្ស៥នាក់ដែលរបួសនោះរួមមាន ស្រី្ត២នាក់មានវ័យ២០ឆ្នាំនិង២១ឆ្នាំ បុរសពីរនាក់អាយុ២០ឆ្នាំនិង២៣ឆ្នាំ និងក្មេងប្រុសវ័យ១៦ឆ្នាំម្នាក់ដែលទទួលការវះកាត់របួសរបស់គេនិងរំពឹងថានិងធូរស្បើយឆាប់ៗនេះ។

ការសេុីបអង្កេតនៅពេលនេះបានផ្តោតទៅលើថាតើមានជនបង្កចំនួនប៉ុន្មាននាក់ដែលចូលរួមនិងប្រភេទអាវុធដែលពួកគេបានប្រើប្រាស់។ សូមបញ្ជាក់ផងដែរថាមានមនុស្សប្រមាណ ២០០ទៅ៣០០នាក់ដែលបានចូលរួមកម្មវិធីនោះ។

ប្រភព: CNN news