លោកត្រាំបញ្ជាឲ្យបើកពន្ធធនាគារ Alcatraz ឡើងវិញ

San Francisco: កាលពីថ្ងៃអាទិត្យទី៤ខែឧសភា ប្រធានាធបតីអាមេរិកលោកដូណាល់ត្រាំបាននិយាយថាលោកបានដឹកនាំនាយកដ្ឋានពន្ធធនាគាររហរដ្ឋអាមេរិក (BOP) ឲ្យសាងសង់និងបើកឡើងវិញនូវពន្ធធនាគារ Alcatraz ដ៏ល្បីនៅឈូងសមុទ្រ San Francisco ដើម្បីធ្វើជា “កន្លែងឃុំអ្នកប្រព្រឹត្តអំពើឃោរឃៅ និងហិង្សាបំផុតរបស់អាមេរិក” ។ 

លោកត្រាំបានបង្ហោះនៅក្នុងគេហទំព័រ Truth Social របស់លោកថា “សាងសង់ឡើងវិញហើយបើក ALCATRAZ ម្តងទៀត” ។

សូមបន្ថែមឲ្យដឹងដែរថា ពន្ធធនាគារ Alcatraz ត្រូវបានបិទនៅក្នុងឆ្នាំ១៩៦៣ព្រោះវាមានតម្លៃថ្លៃខ្លាំងក្នុងការបើកដំណើរការ ហើយវាមានតម្លៃថ្លៃជាង៣ដងក្នុងការបើកដំណើរការពន្ធធនាគារផ្សេងទៀត នេះបើយោងតាមវេបសាយ BOP។

ពន្ធធនាគារ Alcatraz ជាពន្ធធនាគារដែលមានសុវត្ថិភាពបំផុតដោយសារទីតាំងកោះនោះមាន មានទឹកត្រជាក់ខ្លាំងនិងមានចរន្តទឹកហូរខ្លាំងផងដែរ។ គ្មានកំណត់ត្រាផ្លូវការណាមួយពីពន្ធធនាគារ Alcatrazថា មានការរត់គេចខ្លួនជោគជ័យនោះទេ ទោះជាមានអ្នកទោស៥នាក់ត្រូវបានបាត់ខ្លួននិងសន្មត់ថាត្រូវលង់ទឹកស្លាប់។

ប្រភព: Reuters