
ម៉ូស្គូ: ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀពូទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនាកាលពីថ្ងៃអាទិត្យទី៤ ឧសភាថាប្រទេសរុស្ស៊ីមានសម្ថភាព កម្លាំង និងធនធានគ្រប់គ្រាន់ក្នុងការធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ហើយលោកថែមទាំងសង្ឃឹមថានឹងមិនចាំបាច់តម្រូវឲ្យប្រើប្រាស់អាវុធនុយក្លេអ៊ែឡើយ។

ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបាននិយាយដដែលៗថា លោកចង់បញ្ចប់ ការបង្ហូរឈាមនេះ ហើយរដ្ឋបាលរបស់លោកបានមើលឃើញនិងចាត់ទុកថានេះគឺជាសង្គ្រាមដោយប្រយោលរវាងសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ី។

លោកពូទីនបាននិយាយនៅក្នុងកិច្ចសម្ភាន៍ក្នុងទូរទស្សន៍មួយថា ពួកគេចង់ញុះញុងយើងដើម្បីឲ្យយើងមានកំហុស ។ លោកបានបន្ថែមទៀតថា មិនចាំបាច់ប្រើប្រាស់អាវុធទាំងនោះទេ ហើយខ្ញុំសង្ឃឹមថាពួកគេក៏មិនត្រូវការវាដូចគ្នា។

ចំណែកឯ លោកត្រាំបានព្រមានថាសង្គ្រាមនេះអាចវិវឌ្ឍន៍ក្លាយទៅជាសង្គ្រាមលោកលើកទី៣។
ប្រភព: CNN news



Leave a Reply