
សេអ៊ូល: ប្រទេសកូរ៉េខាងជើងនៅដើមសប្តាហ៍នេះបានបាញ់សាកល្បងលើកដំបូងនូវប្រព័ន្ធសព្វាវុធថ្មីចេញពីនាវាចម្បាំង “Choe Hyon-class” ដែលទើបតែបង្ហាញនាពេលថ្មីៗនេះ។នេះបើយោងតាមសារព័ត៌មាន KCNA បានរាយការណ៍នៅថ្ងៃពុធទី៣០ខែមេសានេះ។

«វាដល់ពេលហើយដែលកងទ័ពជើងទឹករបស់កូរ៉េខាងជើងត្រូវបង្កើនល្បឿនអាវុធនុយក្លេអ៊ែរដើម្បីអធិបតេយ្យភាពដែនសមុទ្រនឹងសម្រាប់ជាប្រយោជន៍ក្នុងការការពារជាតិ»នេះបើយោងតាមពាក្យសម្តីដែលគេបានដកស្រង់ពីលោកគីមជុងអ៊ុន។

សារព័ត៌មានកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍បានបង្ហាញនាវាចម្បាំងដែលមានទម្ងន់ ៥០០០តោនបានបំពាក់នូវអាវុធដ៏មានឥទ្ធិពលខ្លាំងបំផុត។

នៅក្នុងការថ្លែងសន្ទរកថាដែលបានរាយការណ៍ដោយសារព័ត៌មានKCNA លោកគីមបាននិយាយថានាវាចម្បាំងនឹងត្រូវប្រគល់ឲ្យកងទ័ពជើងទឹក និងត្រូវចូលបម្រើការនៅដើមឆ្នាំក្រោយ។
ប្រភព: CNA news



Leave a Reply