
ប៉េកាំង: កងទ័ពជើងទឹកប្រទេសចិនបានធ្វើការល្បាតនៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃអង្គារ៍ទី២៩ខែមេសានេះ និងបាននិយាយថាប្រទេសហ្វីលីពីនបានបង្កការរំខាន ដោយសារកងទ័ពផ្លូវអាកាសហ្វីលីពីននិងអាមេរិកបានបើកសមយុទ្ធរួមគ្នានៅលើដែនទឹកដែលមានជម្លោះ។

ប្រទេសចិនដែលជាប្រទេសទាមទារសមុទ្រចិនខាងត្បូងស្ទើរតែទាំងអស់ បានធ្វើឱ្យមានភាពតានតឹងជាមួយប្រទេសហ្វីលីពីន ព្រោះប្រទេសទាំងពីរសុទ្ធតែព្យាយាមទាមទារនឹងអះអាងពីដែនអធិបតេយ្យភាពរៀងៗខ្លួន។

ទាហានហ្វីលីពីននិងទាហានអាមេរិកច្រើនជាង១៤, ០០០នាក់បានធ្វើសមយុទ្ធរួមគ្នាតាំងពីថ្ងៃទី២១ខែមេសារហូតដល់ថ្ងៃទី៩ខែឧសភា ដើម្បីពង្រឹងសន្តិសុខនៅក្នុងតំបន់រួមគ្នា។

ប្រភព:CNA news


Leave a Reply