
សេអ៊ូល: ប្រទេសកូរ៉េខាងជើងបានបញ្ជាក់ជាលើកដំបូងនៅថ្ងៃចន្ទទី២៨ខែមេសានេះថា បានបញ្ជូនកងទ័ពប្រយុទ្ធឱ្យប្រទេសរុស្ស៊ីនៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែនក្រោមការបញ្ចាពីលោកគីមជុងអ៊ុន និងថានេះជាការជួយប្រទេសរុស្ស៊ីក្នុងការយកទឹកដីមកវិញដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន។ រុស្ស៊ីបាននិយាយកាលពីសប្តាហ៍មុនថាកងទ័ពរបស់អ៊ុយក្រែនត្រូវបានបណ្តេញចេញភូមិចុងក្រោយរបស់រុស្ស៊ីដែលពួកគេធ្លាប់បានកាន់កាប់ ទោះបីជាអ៊ុយក្រែនបដិសេធចំពោះការទាមទារនេះនិងបាននិយាយថាកងទ័ពរបស់ពួកគេនៅតែកាន់កាប់នៅតំបន់ខ្លះនៅទឹកដីរុស្ស៊ីយ៉ាងណាក៏ដោយ។

គណៈកម្មាធិការយោធាកណ្តាលរបស់គណបក្សពលករកូរ៉េខាងជើងបាននិយាយថា មេដឹកនាំលោក គីមជុងអ៊ុន បានសម្រេចចិត្តបញ្ជូនទ័ពក្រោមសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដែលលោកបានចុះហត្ថលេខាជាមួយមេដឹកនាំប្រទេសរុស្ស៊ីលោក វ៉្លាឌីមៀពូទីនកាលពីឆ្នាំមុន។

សារព័ត៌មាន KCNA បានដកស្រង់ពាក្យសម្តីលោកគីមដែលបាននិយាយថា “អ្នកដែលបានតស៊ូប្រយុទ្ធដើម្បីយុត្តិធម៌សុទ្ធតែជាវីរបុរសនឹងជាតំណាងកិត្តិយសនៃមាតុភូមិជាតិ” ។

កូរ៉េខាងជើងបានចាត់ទុកថា “វាជាកិត្តិយសក្នុងការមានសម្ព័ន្ធមិត្តជាមួយប្រទេសមហាអំណាចដូចជាសហព័ន្ធរុស្ស៊ី នេះបើយោងតាមសារព័ត៌មានKNCA”។
ប្រភព: CNA news


Leave a Reply