
ញ៉ូយក: “ផលិតផលមានតម្លៃថោក” ដែលធ្លាប់បានដាក់លក់នៅលើ Temu និង Shein មិនបានលក់ថោកដូចមុនទៀតទេ។ កាលពីថ្ងៃសុក្រ ក្រុមហ៊ុនទាំងពីរនេះបានតម្លើងតម្លៃទៅលើផលិតផលមួយចំនួន ក៏ព្រោះតែពន្ធថ្មីនឹងត្រូវចូលជាធរមាននៅសប្តាហ៍ក្រោយនេះ។ ក្រុមហ៊ុនទាំងពីរនេះក៏បានជូនដំណឹងទៅកាន់អតិថិជនកាលពីសប្តាហ៍មុននេះដែរ។

ជនជាតិអាមេរិកដែលជាអតិថិជនរបស់ Temu និង Shein ដែលទំនិញភាគច្រើនមកពីប្រទេសចិន ពួកគេមួយចំនួនធំអាចជៀសវាងពីការបង់ពន្ធបានព្រោះតែមានការលើកលែងលើការដឹកជញ្ជូនទំនិញដែលមានតម្លៃតិចជាង៨០០ដុល្លារ។

ក្រុមហ៊ុនTemu បានបង្ហោះសារប្រាប់ទៅកាន់អតិថិជនរបស់គេអំពីការឡើងតម្លៃនេះ។ ក្រុមហ៊ុនបាននិយាយថា “ក៏ព្រោះតែមានការផ្លាស់ប្តូរនូវច្បាប់ពាណិជ្ជកម្មពិភពលោកនឹងពន្ធគយ ការចំណាយប្រតិ្តបត្តិការរបស់យើងត្រូវបានកើនឡើង។ ដើម្បីបន្តការផ្តល់ជូនផលិតផលដែលលោកអ្នកស្រលាញ់ដោយមិនប៉ះពាល់ដល់គុណភាព ពួកយើងនឹងធ្វើការផ្លាស់ប្តូរតម្លៃចាប់ផ្តើមពីថ្ងៃទី២៥ខែមេសាឆ្នាំ២០២៥នេះតទៅ” ។

គេបានលើកទឹកចិត្តឲ្យអតិថិជនធ្វើការទិញមុនថ្ងៃទី២៥ខែមេសា ដើម្បីជៀសវាងការត្រូវចំណាយខ្ពស់។ ទោះបីជាយ៉ាងណា វានៅតែមិនទាន់ច្បាស់នៅឡើយថាអ្នកទិញអាចជៀសវាងការបង់ពន្ធ១២០%ឬអត់បើសិនទំនិញរបស់ពួកគេមកដល់ក្រោយថ្ងៃទី២ខែឧសភា។
ប្រភព: CNN news



Leave a Reply