ការបាញ់សម្លាប់រង្គាលនៅតំបន់ Kasmir កំពុងបង្កើនភាពតានតឹងរវាងប្រទេសឥណ្ឌានិងប្រទេសប៉ាគីស្តាន

New Delhi និង Islamabad: ប្រទេសឥណ្ឌានិងប្រទេសប៉ាគីស្តាន ទាំងពីរប្រទេសនេះគ្រប់គ្រងបានផ្នែកខ្លះនៃតំបន់ Kashmir ប៉ុន្តែពួកគេទាមទារវាទាំងស្រុង និងបានធ្វើសង្គ្រាមចំនួន៣លើកមកហើយ ព្រោះទឹកដីភ្នំមួយនេះ។

ភ្ញៀវទេសចរណ៍ទាំងអស់លើកលែងម្នាក់ ក្នុងចំណោម២៦នាក់ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារនាកាលពីថ្ងៃអង្គារសុទ្ធតែជាប្រជាជនឥណ្ឌា។ 

ប្រទេសឥណ្ឌាបានចោទប្រកាន់និងចង្អុលទៅកាន់ប្រទេសប៉ាគីស្តានថាបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំងពីរ នឹងបានផ្អាកការចូលរួមក្នុងកិច្ចព្រមព្រៀងចែកទឹកជាមួយប៉ាគីស្តានទៀតផង។

ក៏ប៉ុន្តែប្រទេសប៉ាគីស្តានបានបដិសេធចំពោះការជាប់ពាក់ព័ន្ធនេះ និងបាននិយាយថាការប៉ុនប៉ងឬបង្វែរការចែកទឹកដែលជាកម្មសិទ្ធរបស់ប៉ាគីស្តាន ត្រូវបានចាត់ទុកថាជាទង្វើនៃសង្គ្រាម។

បន្ថែមឲ្យដឹងដែរថា នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi នាកាលពីថ្ងៃព្រហស្បតិ៍បានប្តេជ្ញាថា នឹងតាមចាប់ជនបង្ករហូតដល់ទីបញ្ចប់នៃផែនដី អំឡុងពេលដែលអង្គការសហប្រជាជាតិបានអំពាវនាវឲ្យប្រទេសេជិតខាងទាំងពីរនេះ រក្សាការអត់ធ្មត់ឲ្យដល់ទីបំផុត។ 

ប្រភព: CNN news