
ប្រទេសឥណ្ឌូនេស៊ីមានគោលដៅដ៏ធំមួយគឺការផ្ដល់អាហារឥតគិតថ្លៃដល់សិស្សចំនួន៨០លាននាក់នៅសាលារៀនឥណ្ឌូណេស៊ី ប៉ុន្តែវាមិនបានសម្រេចគោលដៅតាមដូចផែនការដែលបានកំណត់ទុកនោះទេ។

សិស្សប្រហែល៨០នាក់នៅវិទ្យាល័យចំនួន២កន្លែងក្នុងស្រុក Cianjur ភាគខាងត្បូងនៃទីក្រុងចាកាតាប្រទេសឥណ្ឌូនេស៊ី បានធ្លាក់ខ្លួនឈីបន្ទាប់ពីបរិភោគអាហារក្នុងសប្តាហ៍នេះ។ ពួកគេភាគច្រើនត្រូវបានចូលមន្ទីរពេទ្យ ពេលនេះមានសភាពធូរស្បើយហើយ។

អាជ្ញាធរស៊ើបអង្កេតក្នុងករណីនេះបាននិយាយថា មានការសង្ស័យបណ្តាលមកពីការធ្វេសប្រហែសចំពោះការទុកដាក់ម្ហូបអាហារ។ ចំណែកឯ កម្អួតរបស់សិស្សត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពិសោធន៍ដើម្បីធ្វើការតេស្តរកមូលហេតុ ហើយប៉ូលីសបានធ្វើការសាកសួរទៅអ្នកដែលមានតួនាតីកាន់ផ្នែកម្ហូបអាហារ ចាប់តាំងពីការចំអិន ដល់អ្នកវិចខ្ចប់ រហូតដល់អ្នកដឹកជញ្ជូន។

សូមបន្ថែមឲ្យដឹងដែរថា នៅជុំវិញពិភពលោកកម្មវិធីផ្តល់អាហារឥតគិតថ្លៃដល់សិស្សត្រូវបានទទួលស្គាល់ថាពិតជាមានប្រសិទ្ធភាពចំពោះការរីកចម្រើនខាងផ្នែកសុខភាព ការរៀនសូត្រនឹងវត្តមានរបស់សិស្ស។
ប្រភព: BBC news


Leave a Reply