អតីតប្រធានាធិបតីកូរ៉េលោក Moon Jae in ត្រូវបានចោទប្រកាន់ពីបទពុករលួយ

សេអ៊ូល: អយ្យការនៅប្រទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី២៤ខែមេសានេះថា ពួកគេបានរកឃើញថាអតីតប្រធានាធិបតីលោក Moon Jae in មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ទាក់ទងនឹងការងាររបស់កូនប្រសារលោកនៅក្រុមហ៊ុនអកាសចរណ៍មួយ។

ការិយាល័យព្រះរាជអាជ្ញារស្រុកJeonju បាននិយាយនៅក្នុងសេចក្តីថ្លែងការថាលោក Moon ត្រូវបានចោទប្រកាន់ពីបទពុករលួយក្នុងការទទួលលុយចំនួន ២១៧លានវ៉ុន ស្មើនិង១៥០,០០០ដុល្លារអាមេរិកនៅក្នុងការសម្របសម្រួលការងារឲ្យកូនប្រសាររបស់លោកនៅក្រុមហ៊ុនអាកាសចរណ៍មួយ។

ក្រុមហ៊ុនអាកាសចរណ៍នោះ គ្រប់គ្រងដោយអតីតសមាជិកសភាមកពីគណបក្សរបស់លោក Moon ដែលបានផ្តល់ការងារដល់កូនប្រសារលោក Moon ជាថ្នូរនិងការទទួលបានការពេញចិត្តពីប្រធានាធិបតីនៅពេលនោះ។

បើយោងតាមព្រះរាជអាជ្ញារ ប្រាក់បៀរវត្សនិងអត្ថប្រយោជន៍ហិរញ្ញវត្ថុផ្សេងទៀតដែលក្រុមហ៊ុនអាកាសចរណ៍បានបង់ឲ្យទៅកូនប្រសារលោក Moon អំឡុងឆ្នាំ២០១៨និង២០២០ ត្រូវបានបញ្ជាក់ថាមិនមែនជាប្រាក់បៀរវត្សស្របច្បាប់ទេ តែវាជាសំណូកសម្រាប់យកចិត្តប្រធានាធិបតីតែប៉ុណ្ណោះ។

ប្រភព: CNA news