
PAHALGAM, India: កងកម្លាំងសន្តិសុខរបស់ប្រទេសឥណ្ឌានៅតំបន់Kashmirបានតាមប្រមាញ់ខ្មាន់កាំភ្លើងនៅថ្ងៃពុធទី២៣ខែមេសាឆ្នាំ២០២៥នេះ មួយថ្ងៃបន្ទាប់ពីខ្មាន់កាំភ្លើងបើកការបាញ់ប្រហារទៅលើភ្ញៀវទេសចរណ៍ ដែលបណ្ដាលឱ្យយ៉ាងហោចណាស់មានមនុស្ស២៦នាក់បានសម្លាប់ដែលជាការវាយប្រហារលើជនស៊ីវិលដ៏ធំបំផុតនៅក្នុងតំបន់ចាប់តាំងពីឆ្នាំ២០០០មក។

នាយករដ្ឋមន្ត្រីលោក Narendra Modi បានថ្កោលទោសយ៉ាងដាច់អហង្ការថា វាជាទង្វើដ៏សាហាវព្រៃផ្សៃ ហើយលោកបានសន្យាថាអ្នកប្រព្រឹត្តិនឹងត្រូវនាំយកមកដាក់ទោស។

ចំនួននាក់ស្លាប់ផ្លូវការនៅមិនទាន់ត្រូវបានគេបញ្ចេញនៅឡើយ ក៏ប៉ុន្តែតាមប្រភពកងកម្លាំងសន្តិសុខបានប្រាប់សារព័ត៌មាន AFP ថាយ៉ាងហោចណាស់មានមនុស្ស២៦នាក់ត្រូវបានសម្លាប់ពេលថ្ងៃត្រង់ថ្ងៃអង្គារនៅពេលខ្មាន់កាំភ្លើងបានចេញពីក្នុងព្រៃមកនៅតំបន់ទេសចរណ៍ដ៏ពេញនិយមមួយនៅតំបន់ Kashmir ហើយបានបាញ់ប្រហារហ្វូងភ្ញៀវជាមួយនិងកាំភ្លើងស្វ័យប្រវត្តិ។

សូមបញ្ជាក់ផងដែរថាការបាញ់សម្លាប់នេះកើតឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្រ្តីលោក Modi បានជួបជាមួយអនុប្រធានាធិបតីអាមេរិកលោក JD Vance នៅទីក្រុងរដ្ឋ New Dehli។
ប្រភព: CNA news



Leave a Reply