ចិនប្រាប់កូរ៉េថាកុំផ្គត់ផ្គង់សារធាតុរ៉ែកម្រដល់ក្រុមហ៊ុនការពារជាតិអាមេរិក

សេអ៊ូល, ថ្ងៃទី២៣ខែមេសាប្រទេសចិនបានប្រាប់ក្រុមហ៊ុនប្រទេសកូរ៉េខាងត្បូងថាកុំដឹកជញ្ជូនផលិតផលណាដែលផ្ទុកសារធាតុរ៉ែកម្ររបស់ប្រទេសចិនទៅកាន់ក្រុមហ៊ុនការពារជាតិអាមេរិក នេះបើយោងតាមសារព័ត៌មានKorea Economic Daily នាកាលពីថ្ងៃអង្គារ។

ការរាយការណ៍បាននិយាយថាក្រសួងពាណិជ្ជកម្មចិនបានព្រមានក្រុមហ៊ុនកូរ៉េថាពួកគេនឹងប្រឈមមុខនឹងទណ្ឌកម្មប្រសិនបើពួកគេល្មើសនឹងការរឹតបន្តឹងនៃការនាំចេញ។ ក្រសួងបានផ្ញើសំបុត្រទៅកាន់ក្រុមហ៊ុនប្រទេសកូរ៉េ ដែលផលិតម៉ាស៊ីនបំលែងថាមពល អាគុយ អេក្រង់ យានយន្តអគ្គសនី យានអវកាស នឹងឧបករណ៍វេជ្ជសាស្រ្ត។

ក្រសួងពានិជ្ជកម្មចិនបានបន្ថែមថា មកដល់ពេលនេះនៅមិនទាន់បញ្ជាក់នៅឡើយថា ក្រុមហ៊ុនប្រទេសកូរ៉េខាងត្បូងបានទទួលលិខិតផ្លូវការពីរដ្ឋាភិបាលចិនហើយឬនៅ នេះបើយោងតាមការរាយការណ៍។ 

ប្រភព: Reuters