
ប្រធានាធិបតីប្រទេសរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីនបាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងបើកឲ្យមានការចរចារទ្វេភាគីជាមួយប្រទេសអ៊ុយក្រែនជាលើកដំបូង ក្រោយពីទទួលសម្ពាធពីសហរដ្ឋអាមេរិកដើម្បីឲ្យប្រទេសទាំងពីរព្រមស្វែងរកសន្តិភាព។

មន្រ្តីរបស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសអ៊ុយក្រែនបានកំណត់ការជួបគ្នាក្នុងសប្តាហ៍នេះនៅទីក្រុងឡុង បន្ទាប់ពីសហរដ្ឋអាមេរិកបានព្រមានថាការខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមអសារបង់ បើសិនគ្មានដំណើរការនៃការព្រមព្រៀងណាមួយកើតឡើងនោះទេ។

ថ្លែងប្រាប់អ្នកការសែត លោកពូទីនបាននិយាយថាវាអាចទៅរួចក្នុងការពិភាក្សាដោយផ្ទាល់ជាមួយប្រទេសអ៊ុយក្រែនក្នុងការបញ្ចប់ការវាយប្រហារដែលធ្វើឲ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ លោកពូទីនក៏បានទទួលស្គាល់ដែរថា ការវាយប្រហារថ្មីៗនេះរបស់រុស្ស៊ីបានប៉ះពាល់ដល់ជនស៊ីវិលនៅអ៊ុយក្រែន ក៏ប៉ុន្តែលោកបាននិយាយថាជាការវាយប្រហារក្នុងគោលបំណងយោធាតែប៉ុណ្ណោះ។

សូមបន្ថែមឲ្យដឹងដែរថាប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ីមិនដែលមានការនិយាយគ្នាដោយផ្ទាល់ឡើយចាប់តាំងពីសប្តាហ៍ដំបូងនៃការឈ្លានពានរបស់ប្រទេសរុស្ស៊ីកាលពីឆ្នាំ២០២២មកម្ល៉េះ។
ប្រភព: CNN news


Leave a Reply