
នាយកដ្ឋានស៊ើបអង្កេតពិសេស(DSI)បានចាប់ខ្លួនមេការក្រុមហ៊ុនសំណង់ជនជាតិចិនដែលសាងសង់អគារសវនកម្មរដ្ឋនៅទីក្រុងបាងកកប្រទេសថៃ ដែលបានបង្កឲ្យមានមនុស្សស្លាប់ជាច្រើននាក់ដោយការដួលរលំពេលមានគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា។

លោក Zhang Chuanling ត្រូវបានចាប់ខ្លួននៅអូតែលមួយនៅតំបន់ Ratchadaphisek ទីក្រុងបាងកកកាលពីថ្ងៃសៅរ៍ នេះបើយោងតាមអង្គភាពDSIរបស់ថៃ។ លោកZhangជាមនុស្សម្នាក់ក្នុងចំណោម៤នាក់ផ្សេងទៀតដែលដែលប៉ូលីសថៃកំពុងស្វែងរកចាប់ខ្លួន។លោក Zhang ជានាយកប្រតិបត្តិការរបស់ក្រុមហ៊ុន China Railway No.10 (Thailand) Co (CREC) ។ ក្រៅពីនេះមានមនុស្សបីនាក់ទៀតដែលជាមេការជនជាតិថៃកំពុងស្ថិតនៅក្រោមការស្វែងរករបស់ប៉លិសដូចគ្នា។

នៅក្នុងតំបន់ដែលមានការដួលរលំ ក្រុមជួយសង្គ្រោះបាននឹងកំពុងស្វែងរកជនរងគ្រោះនៅក្នុងសំណល់បាក់បែកនៅក្នុងជណ្តើរយន្ត ដែលមានមនុស្សប្រមាណ៣០នាក់ត្រូវបានបាត់ខ្លួន។

សូមបន្ថែមឲ្យដឹងដែរថាជនរងគ្រោះរងរបួសមួយចំនួនបានធូរស្បើយ ក៏ប៉ុន្តែមានមនុស្សស្លាប់កើនដល់៤៧នាក់ និង៤៧នាក់ផ្សេងទៀតបានបាត់ខ្លួននៅឡើយ។
ប្រភព: Bangkok Post

Leave a Reply