ប្រធានាធិបតីលោកដូណាល់ត្រាំប្រកាសយកពន្ធ១០%លើទំនិញនាំចូលមកពីប្រទេសដៃគូក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ

វ៉ាស៊ីនតោន: លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានប្រកាសយកពន្ធទំនិញពីប្រទេសមួយចំនួននៅជុំវិញពិភពលោកក្នុងនោះរួមមានប្រទេសដែលជាដៃគូជំនួញជិតស្និតជាមួយអាមេរិកផងដែរ។

លោកត្រាំបានចាត់ទុកថា ប្រទេសទាំងនោះជាប្រទេសដែលធ្វើបាបអាមេរិកយ៉ាងអាក្រក់បំផុត រួមមានប្រទេសមហាអំណាចិន៣៤% សម្ព័ន្ធមិត្តដ៏សំខាន់គឺសហភាពអឺរ៉ុប២០% ប្រទេសជប៉ុន២០% ប្រទេសឥណ្ឌា២៦%។

ប្រទេសវៀតណាម៤៦% ប្រទេសថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី កម្ពុជានិងភូមា ចន្លោះពី២៤%ទៅ៤៩%។ ប្រទេសប្រ៊ុយណេ២៤% ចំណែកសឹង្ហបុរីឯនោះវិញចំនួន១០%។

ប្រធានាធិបតីវ័យ៧៨ឆ្នាំរូបនេះ បានបង្ហាញតារាងឈ្មោះប្រទេសជាប់ឈ្មោះទាំងនោះរួចនិយាយថា លោកចិត្តល្អហើយ និងបាននិយាយទៀតថាលោកបានយកពន្ធត្រឹម៥០%នៃប្រទេសទាំងនោះដែលបានដាក់ពន្ធមកលើទំនិញនាំចេញមកកាន់សហរដ្ឋអាមេរិក។

ប្រភព:Channel News Asia -CNA