បំពង់បង្ហូរឧស្ម័ននៅម៉ាឡេស៊ីបណ្ដាលឱ្យមនុស្ស៣៣នាក់រងរបួស

SUBANH JAYA, Selangor: មនុស្ស៣៣នាក់បានរងរបួសនៅក្នុងហេតុការណ៍ការផ្ទុះបំពង់បង្ហូរឧស្ម័ននៅតំបន់Puchong’s Putra Heights នៃប្រទេសម៉ាឡេស៊ីនៅថ្ងៃអង្គារ៍ទី១ខែមេសាឆ្នាំ២០២៥ ក្នុងនោះមានជនរងគ្រោះចំនួន៦នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Cyberjaya និងមន្ទីរពេទ្យ Serdangភ្លាមៗ។នេះបើយោងតាមរបាយការណ៍របស់អាជ្ញារធរ។ 

បំពង់ឧស្ម័នដែលបានឆេះត្រូវបានបិទ នេះបើយោងតាមអាជ្ញាធរម៉ាឡេស៊ី។ អណ្តាតភ្លើងឆាបឆេះមានកម្ពស់រហូតដល់៥០០ម៉ែត្រនិងអាចមើលឃើញពីចម្ងាយរាប់គីឡូម៉ែត្រ។

យោងតាមអាជ្ញារធរបានឲ្យដឹងថា ជនរងគ្រោះរងរបួសដោយការរលាក ពិបាកក្នុងការដកដង្ហើម និងរងរបួសផ្សេងៗទៀត ចំណែកឯផ្ទះមួយចំនួនក៏ត្រូវបានភ្លើងឆាបឆេះនៅក្នុងហេតុការណ៍នេះដែរ។ អ្នកពន្លត់អគ្គីភ័យបាននឹងកំពុងជួយសង្គ្រោះមនុស្សដែលបានជាប់នៅក្នុងផ្ទះក៏ដូចជាបានផ្តល់ជំនួយនិងការជួយសង្គ្រោះបឋមដល់ពួកគេ។

ចំណែកឯប្រជាជននៅជុំវិញកន្លែងកើតហេតុត្រូវបានជម្លៀសចេញរកកន្លែងមានសុវត្ថិភាព។

ប្រភព: Channel News Asia -CNA