
មានការភ័យខ្លាចនិងរត់ចេញពីអគារនៅក្នុងទីក្រុងបាងកកនៅព្រឹកថ្ងៃចន្ទទី៣១ខែមីនានេះ ដោយសារមានការរំញ័រនិងរកឃើញមានស្នាមប្រេះនៅក្នុងអគារ ។

ទោះយ៉ាងណាក្រុមវិស្វករបាននិយាយថា ស្នាមប្រេះនេះមិនមែនជាស្នាមថ្មីនុះទេ វាកើតមានឡើងតាំងតែពីការរញ្ជួយកាលពីថ្ងៃសុក្រទី២៨ម្លេះ គឺអគារនៅមានសុវត្ថិភាពធម្មតា។ ហេតុការណ៍នេះបណ្តាលឲ្យមានការជម្លៀសមនុស្សចេញនៅម៉ោង១០ព្រឹកថ្ងៃចន្ទនេះ។

នាយករដ្ឋមន្រ្តីថៃលោកស្រី Paetongtam Shinawatra បានបញ្ជាក់ថាមានការរាយការណ៍មកថាការរញ្ជួយដីកើតមានឡើងនៅប្រទេសភូមានមិនមានការប៉ះពាល់មកដល់ប្រទេសថៃឡើយ។ លោកស្រីបានបន្តថាស្នាមប្រេះនៅក្នុងអគារក្នុងទីក្រុងបាងកកនោះមិនមែនជាស្នាមថ្មីនោះឡើយ។ វាកើតឡើងតាំងពីថ្ងៃសុក្រមកម្ល៉េះ។

សូមបញ្ជាក់ផងដែរថា មនុស្សនៅតែមានភាពភ័យខ្លាចបន្ទាប់ពីមានហេតុការណ៍គ្រោះរញ្ជួយដីបណ្តាលឲ្យមានការខូចខាតកាលពីថ្ងៃសុក្រដ៏តក់ស្លុតនៅពេលដែលពួកគេបានឃើញនូវស្នាមប្រេះ។
ប្រភព: Bangkok Post

Leave a Reply