
កូឡាឡាំពួរ: ប្រទេសម៉ាឡេស៊ីបានបញ្ជូនស្ម័គ្រចិត្តជួយទៅប្រទេសភូមាក្រោយពីមានការរញ្ជួយដីកម្រិត៧.៧រិចទ័រនាថ្ងៃសុក្រទី២៨។
ប្រទេសម៉ាឡេស៊ីបានបញ្ជូនក្រុមការងារជួយសង្គ្រោះចំនួន១០នាក់ទៅកាន់ប្រទេសភូមានៅថ្ងៃទី២៩ មីនានេះ និងបញ្ជូនមនុស្ស៤០នាក់បន្ថែមទៀតនៅថ្ងៃអាទិត្យទី៣០ ស្អែក នេះបើយោងតាមក្រសួងការបរទេសផ្សានៅថ្ងៃសៅរ៍នេះ។

ភូមាបានរកឃើញមាននាក់ស្លាប់ក្នុងគ្រោះរញ្ជួយដីចំនួន៦៩៤នាក់នាព្រឹកថ្ងៃសៅរ៍នេះ ដែលបន្តពីកាលថ្ងៃសុក្រមានចំនួន១៤៤ និងមានអ្នករងរបួស១,៦៧០នាក់។ ការរញ្ជួយដីដ៏ខ្លាំងក្លានេះក៏កើតមានឡើងផងដែរនៅទីក្រុងឆៀងម៉ៃ ទីក្រុងបាងកកប្រទេសថៃ និងមានសេចក្ដីរាយការណ៍ថាមាននាក់ស្លាប់ចំនួន៨នាក់។

“បើយោងតាមក្រុមការងារស្វែងរក ការបញ្ជូនក្រុមជួយសង្គ្រោះលើកទី២មានចំនួន៤០នាក់បន្ថែមតាមជើងហោះហើរនៅថ្ងៃអាទិត្យស្អែកនេះ” នេះបើយោងតាមមន្ត្រីការបរទេសម៉ាឡេស៊ីដែលផ្សាយដោយសារព័ត៌មានក្នុងស្រុក។
ប្រភព: Channel News Asia-CNA

Leave a Reply