
អគារមួយចំនួនត្រូវបានដួលរលំនៅទីក្រុង Mandalay ដែលជាទីក្រុងធំជាងគេទីពីរនៅក្នុងប្រទេសភូមា នេះបើយោងតាមសាក្សីឃើញហេតុការណ៍។

គ្រោះរញ្ជួយដីនេះ បានធ្វើឱ្យអគារខ្ពស់ៗនៅទីក្រុងបាងកកបានរញ្ជួយនិងរលំផងដែរ។ ហេតុការណ៍នេះបានធ្វើឱ្យមនុស្សរាប់រយនាក់បានចាកចេញពីផ្ទះនិងអគារខ្ពស់ៗទាំងភាពភ័យខ្លាច។ ព្រឹត្តិការនេះនាំឱ្យជំនួញជួញដូរភាគហ៊ុនStockត្រូវបានផ្អាកភ្លាមៗ។
ការស្ទង់ផ្នែកភូមិសាស្រ្តរបស់សហរដ្ឋអាមេរិក(USGS)បាននិយាយថា ការរញ្ជួយមានកម្រិត៧.៧រិចទ័រ និងជម្រៅ១០គីឡូម៉ែត្រ។

ចំណុចកណ្ដាលនៃការរញ្ជួយនេះប្រមាណ១៧.២គីឡូម៉ែត្រនៅក្នុងទីក្រុងMandalayប្រទេសភូមា ដែលមានប្រជាជនប្រមាណ១.៥លាននាក់រស់នៅ។ គិតមកដល់ពេលនេះអាជ្ញារធរភូមាមិនទាន់បាននិយាយអ្វីឡើយជុំវិញការខូចខាត។
មន្ត្រីម្នាក់មកពីនាយកដ្ឋានពន្លត់អគ្គីភ័យនៃប្រទេសភូមាបានប្រាប់សារព័ត៌មានReutersថា ”ពួកយើងចាប់ផ្តើមនឹងកំពុងស្វែងរកនៅជុំវិញទីក្រុង Yangon ដើម្បីរកមើលអ្នករងរបួសនិងការខូចខាត ក៏ប៉ុន្តែយើងនៅមិនទាន់ទទួលបានព័ត៌មានអ្វីនៅឡើយ”។

សាក្សីម្នាក់ដែលស្ថិតនៅក្នុងទីក្រុងនិងនៅក្នុងហេតុការណ៍បានប្រាប់សារព័ត៌មានReutersដែរថា “ពួកយើងបានរត់ចេញពីផ្ទះបន្ទាប់ពីមានការរញ្ជួយយ៉ាងខ្លាំង ខ្ញុំបានឃើញអគារចំនួន៥ខ្នងរលំនៅនឹងភ្នែករបស់ខ្ញុំ មនុស្សទាំងអស់នៅក្នុងទីក្រុងបានចាកចេញមកលើផ្លូវ ហើយគ្មាននរណាហ៊ានចូលទៅក្នុងអគារវិញឡើយ”។
ប្រភព: Reuters

Leave a Reply