
Washington: ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបាននិយាយនាថ្ងៃពុធទី២៦ខែមីនាថា លោកនឹងកាត់បន្ថយពន្ធដើម្បីដោះស្រាយបញ្ហាជាមួយកម្មវិធីTikTokប្រទេសចិនរបស់ក្រុមហ៊ុនBytedance ដែលមានប្រជាជនអាមេរិកចំនួន១៧០លាននាក់ប្រើប្រាស់។

ក្រុមហ៊ុនBytedanceកំពុងស្វែងរកអ្នកទិញកម្មវិធីTikTokដែលមិនមែនជាជនជាតិចិនឬត្រូវប្រឈមមុខនិងការបិទនៅសហរដ្ឋអាមេរិកក្រោមហេតុផលប៉ះពាល់បញ្ហាសន្តិសុខជាតិ។
លោកត្រាំបាននិយាយថាលោកនឹងពន្យារពេលក្នុងការដំឡើងពន្ធប្រសិនបើកិច្ចព្រមព្រៀងលើប្រព័ន្ធបណ្តាញសង្គមនៅមិនទាន់ដោះស្រាយរួចរាល់។

លោកត្រាំបានប្រាប់សារព័ត៌មាននាថ្ងៃពុធថា “លោកប្រហែលជាត្រូវកាត់បន្ថយពន្ធបន្តិចបន្តួចដើម្បីដោះស្រាយឲ្យដាច់ស្រេច”។
គិតមកត្រឹមពេលនេះក្រុមហ៊ុនTikTokនៅមិនទាន់មានការឆ្លើយតបអ្វីនៅឡើយទេ។
ប្រភព: Channel News Asia -CNA


Leave a Reply