ក្រុមនិសិ្សតធ្វើបាតុកម្មតវ៉ាបញ្ឈប់ការនិទេសពួកគេចេញពីអាមេរិក

Washington: នាថ្ងៃទី២៤ខែមីនាឆ្នាំ២០២៥ និស្សិតម្នាក់ជនជាតិកូរ៉េកាត់អាមេរិកសិក្សានៅសាកលវិទ្យាល័យColombia  បានប្ដឹងរដ្ឋបាលលោកត្រាំដើម្បីប្រឆាំងនឹងការបណ្តេញចេញពីអាមេរិក។

អ្នកនាងYunseo Chung មានអាយុ២១ឆ្នាំ រស់នៅសហរដ្ឋអាមេរិកតាំងពីអាយុ៧ឆ្នាំមកម្លេះ ប៉ុន្តែក្រុមអ្នកច្បាប់បានបញ្ជាក់កាលពី២អាទិត្យមុនថាសិទិ្ធស្របច្បាប់រស់នៅអាមេរិករបស់នាងត្រូវបានផ្តាច់ចោល នេះបើយោងតាមតុលាការអាមេរិកនៅក្នុងតំបន់ភាគខាងត្បូងនៃទីក្រុង NewYork។

រដ្ឋបាលលោកត្រាំបាននិយាយថាវត្តមានរបស់នាងនៅសហរដ្ឋអាមេរិកធ្វើឲ្យមានការរាំងស្ទះគោលនយោបាយការបរទេសរបស់អាមេរិក នេះបើយោងតាមពាក្យបណ្តឹង។ អ្នកនាងChung នៅមិនទាន់បានចាប់ខ្លួននៅឡើយ ក៏ប៉ុន្តែភ្នាក់ងារអន្តោប្រវេសន៍បានមករកនាងដល់ផ្ទះច្រើនលើកមកហើយ។

សូមបញ្ជាក់ឲ្យដឹងផងដែរថា បាតុករនិស្សិតម្នាក់នៅសកលវិទ្យាល័យColombia គឺលោក Mahmoud Khali ត្រូវបានចាប់និងឃុំខ្លួននៅខែមីនានេះ ពីបទបានគាំទ្រក្រុមហាម៉ាស។ រដ្ឋបាលលោកត្រាំគ្មានភស្តុតាងណាមួយបញ្ជាក់ថាKhaliគាំទ្រពួកHamasនោះទេ។ទោះយ៉ាងណាបញ្ហានេះត្រូវបានKhaliបដិសេធ។

ប្រភព: Reuters