
Istanbul: នាថ្ងៃអាទិត្យអភិបាលក្រុងIstanbulគឺលោក Ekrem Imamoglu ត្រូវបានចាប់ដាក់គុកដោយតុលាការប្រទេសទួរគី។លោកគឺជាគូប្រជែងនយោបាយសំខាន់របស់លោកប្រធានាធិបតី ។

លោក Imamoglu កំពុងរង់ចាំការកាត់ក្តី
លើបទប្រព្រឹត្តអំពើពុករលួយ នៅក្នុងចលនាបញ្ឆេះឲ្យមានការប្រឆាំងរដ្ឋាភិបាល។
ការសម្រេចបញ្ជូនលោក Imamoglu ចូលគុកបន្ទាប់ពីបក្សប្រឆាំង មេដឹកនាំនៅប៉ែកអឺរ៉ុប និងក្រុមបាតុកររាប់ពាន់នាក់ និងបានរិះគន់សកម្មភាពរបស់លោកប្រធានាធិបតីទួរគីបច្ចុប្បន្នគឺលោកTayyip Erdoganថាជាអ្នកបំផុសបំផុលផ្នែកនយោបាយនិង មិនប្រកាន់លទ្ធិប្រជាធិបតេយ្យ។

មហាជននិងសមាជិកគណបក្ស Republican People’s Party (CHP) ច្រើនជាង១៥លាននាក់ ជាសម្លេងភាគច្រើនបានសម្រេចថានឹងបោះឆ្នោតគាំទ្រលោក Imamoglu ឲ្យក្លាយជាបេក្ខភាពប្រធានាធិបតីនាថ្ងៃអនាគត នេះបើយោងតាមការលើកឡើងរបស់បក្ស។
រដ្ឋាភិបាលបានបញ្ជាក់ថារឿងក្តីនេះមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយនោះទេហើយថាតុលាការមានភាពឯករាជ្យផងដែរ។
ប្រភព: Reuters



Leave a Reply