
សេអ៊ូល: មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានបង្ហាញជំហរមិនងាករេក្នុងការគាំទ្ររុស្ស៊ីក្នុងសង្គ្រាមជាមួយនឹងអ៊ុយក្រែន។ការបញ្ជាក់បែបនេះនៅអំឡុងពេលកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីកំពូល សន្តិសុខជាតិរុស្ស៊ីនៅទីក្រុងព្យុងយ៉ាង នេះបើយោងតាមសារព័ត៌មានកូរ៉េខាងជើងបានចុះផ្សាយនៅថ្ងៃសៅរ៍ទី២២ខែមីនានេះ។

សារព័ត៌មានប្រទេសកូរ៉េខាងជើងនិងប្រទេសរុស្ស៊ីបាននិយាយថាលោក គីមជុងអ៊ុននិងលោក Sergei Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសរុស្ស៊ីបានពិភាក្សាអំពីបញ្ហាផ្សេងៗរួមមាន សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ការសន្ទនារវាងទីក្រុងម៉ូស្គូប្រទេសរុស្ស៊ីនិងរដ្ឋបាលលោកត្រាំ និងស្ថានភាពសន្តិសុខនៅកោះរបស់ប្រទេសកូរ៉េ។

នៅក្នុងកិច្ចប្រជុំលោកគីម បាននិយាយថារដ្ឋាភិបាលរបស់លោក នឹងគាំទ្រប្រទេសរុស្ស៊ីជានិច្ចក្នុងស្ថានភាពដ៏លំបាកក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដីនិងផលប្រយោជន៍សន្តិសុខ នេះបើតាមការរាយការណ៍របស់ភ្នាក់ងារកណ្តាលសារព័ត៌មានកូរ៉េរបស់កូរ៉េខាងជើង។

បន្ថែមឲ្យដឹងដែរថាប្រទេសកូរ៉េខាងជើងបានផ្គត់ផ្គង់ជាអាវុធក្នុងចំនួនមួយយ៉ាងច្រើនដល់ប្រទេសរុស្ស៊ី និងចុងក្រោយនេះបានបញ្ជូនទ័ពចំនួន ១០០០០នាក់ទៅ១២០០០នាក់ទៅកាន់រុស្ស៊ីថែមទៀតផង។
ប្រភព: Channel News Asia- CNA

Leave a Reply