លោកពូទីនយល់ព្រមឈប់វាយប្រហារលើរោងចក្រថាមពល របស់អ៊ុយក្រែន ប៉ុន្តែមិនព្រមអនុវត្តបទឈប់បាញ់ទាំងស្រុង

Washington: លោកដូណាល់ត្រាំនិងលោកពូទីននៅថ្ងៃទី១៨ខែមីនានេះបានយល់ព្រមក្នុងការបញ្ឈប់ការវាយប្រហារលើរោងចក្រថាមពលរបស់អ៊ុយក្រែន ប៉ុន្តែមិនព្រមអនុវត្តបទឈប់បាញ់ពេញលេញឡើយ នេះបើតាមកិច្ចសន្ទនាតាមទូរសព្ទរវាងថ្នាក់ដឹកនាំទាំងពីរ។

មេដឹកនាំអាមេរិកនិងរុស្ស៊ីបាននិយាយគ្នាជាងមួយម៉ោងតាមទូរសព្ទក្នុងគោលបំណងស្ដារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ។

ប៉ុន្តែទោះជាយ៉ាងណាគ្មានកិច្ចព្រមព្រៀងណាមួយពីប្រធានាធិបតីរុស្ស៊ីឡើយ តាមការស្នើសុំរបស់សហរដ្ឋអាមេរិកលើបទឈប់បាញ់ចំនួន៣០ថ្ងៃ។

រុស្ស៊ីយល់ព្រមផ្អាកការវាយប្រហារលើរោងចក្រថាមពលរបស់អ៊ុយក្រែនរយៈពេល៣០ថ្ងៃ។ សេតវិមានបាននិយាយបន្ថែមទៀតថា “មេដឹកនាំទាំងពីរបានយល់ស្របគ្នាថា ដើម្បីមានសន្តិភាពត្រូវចាប់ផ្តើមពីបទឈប់បាញ់លើរោងចក្រថាមពលនិងហេដ្ឋារចនាសម្ព័ន្ធជាមុនសិន”។

ប្រភព: Channel News Asia-CNA