លោកត្រាំនិយាយថាការចរចារសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែននឹងផ្តោតលើការបែងចែកធនធាន

អ្នកសម្របសម្រួលដើម្បីបញ្ចប់សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានពិភាក្សារួចមកហើយក្នុងការបែងចែកធនធានច្បាស់លាស់។ លោកប្រធានាធិបតីត្រាំបាននិយាយនាកាលពីថ្ងៃអាទិត្យ ដូចដែលលោកបានប្រកាសថាលោកមានគម្រោងក្នុងការនិយាយជាមួយនិងដៃគូរុស្ស៊ីគឺលោក Vladimir Putin នៅថ្ងៃអង្គារ។

“ខ្ញុំគិតថា ពួកយើងមានទំនាក់ទំនងល្អជាមួយប្រទេសរុស្ស៊ី ប្រហែលជានៅថ្ងៃអង្គារយើងចាំមើលថាតើមានអ្វីនិងត្រូវប្រកាសផ្សព្វផ្សាយ។ ខ្ញុំនឹងនិយាយជាមួយលោកប្រធានាធិបតីពូទីននៅថ្ងៃអង្គារ” លោកត្រាំបានប្រាប់អ្នកសារព័ត៌មាននៅអំឡុងពេលលោកធ្វើដំណើរតាមយន្តហោះ ត្រលប់មកកាន់សេតវិមានវិញបន្ទាប់ពីថ្ងៃចុងសប្តាហ៍របស់លោកនៅ Mar-a-Lago។

លោកបានបន្ថែមថា “យើងនឹងពិភាក្សាអំពីបញ្ហាទឹកដី ដីច្រើនមានភាពខុសគ្នាច្រើនជាងមុនពេលមានសង្គ្រាមកើតឡើង។ ដូចដែលអ្នកដឹងរួចមកហើយ យើងនឹងពិភាក្សាអំពីទឹកដី និងស្ថានីយអគ្គីសនី នេះជាបញ្ហាយ៉ាងធំ។ ការសម្រមសម្រួលបញ្ហាដីគឺជារឿងដែលរសើបជាងគេក្នុងការដោះស្រាយ។”

មន្ត្រីអាមេរិកបាននិយាយថាអ៊ុយក្រែនចាំបាច់ត្រូវតែប្រគល់ទឹកដីដើម្បីបញ្ចប់សង្គ្រាមហើយពូទីនបានដាក់លក្ខខណ្ឌក្នុងការមានបទឈប់បាញ់។

ប្រភព: CNN NEWS