រដ្ឋមន្ត្រីហរិញ្ញវត្ថុថៃថាប្រទេសថៃនឹងទទួលបានផលប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មសកល 

ប្រទេសថៃនឹងទទួលបានផលប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មសកលលោកព្រោះមានការវិនិយោគពីសំណាក់បរទេសហូរចូលច្រើនជាងមុន នេះបើយោងតាមរដ្ឋមន្ត្រីហរិញ្ញវត្ថុលោក Pichai Chunhavajira បាននិយាយនៅថ្ងៃពុធទី១២ខែមីនាឆ្នាំ២០២៥។

លោកបាននិយាយថា ការវិនិយោគបរទេសដែលចូលមកប្រទេសថៃនឹងជួយដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចប្រមាណ ៣.០%ទៅ៣.៥% បូករួមនិងភាពស្ថិតស្ថេរនៃហិរញ្ញវត្ថុនិងធនធានគ្រប់គ្រាន់ កាន់តែធ្វើឲ្យមានភាពទាក់ទាញនៃការវិនិយោគ។

លោកបានបន្ថែមថា រដ្ឋាភិបាលបានកំណត់គោលដៅក្នុងការរីកចម្រើននៃការនាំចេញប្រមាណ៤%នៅក្នុងឆ្នាំនេះ។

សហព័ន្ធឧស្សាហកម្មប្រទេសថៃ(FTI) បានរាយការណ៍ថាភាពយឺតយ៉ាវនៃឧស្សាហកម្មគ្រឿងយន្តប្រហែលជាអាក្រក់ជាងនេះ ប្រសិនបើប្រធានាធិបតីអាមេរិកលោកត្រាំបានពន្លឿនផែនការរបស់លោកក្នុងការដំឡើងពន្ធនៃការនាំចូលរថយន្ត។

អំឡុងពេលសន្និបាតពាណិជ្ជកម្មប្រទេសថៃបានណែនាំរដ្ឋាភិបាលឲ្យត្រៀមទប់ទល់នឹងការគម្រាមកំហែងពីការដំឡើងពន្ធពីសំណាក់រដ្ឋបាលលោកត្រាំ។

ប្រភព: Bangkok Post