
ម៉ានីឡា: អតីតប្រធានាធិបតីប្រទេសហ្វីលីពីនលោក Rodrigo Duterte ត្រូវបានចាប់ខ្លួននៅថ្ងៃអង្គារ៍ទី១១ខែមីនាឆ្នាំ២០២៥ តាមការដីកាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។នេះជាជំហានដ៏ធំមួយក្នុងដំណើរការស៊ើបអង្កេតចោទប្រកាន់រាប់ពាន់ករណីនូវអំពើសម្លាប់បង្ហូរឈាមប្រឆាំងនឹងគ្រឿងញៀនកាលលោកជាប្រធានាធិបតី។

តុលាការព្រហ្មទណ្ឌអន្តរជាតិបាននិយាយថាលោក Duterte ថាលោកត្រូវបានចោទប្រកាន់ពីបទ “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ”។
លោក Duterte ត្រូវបានចាប់ខ្លួនដោយប៉ូលីសអាំងទែប៉ូល (interpol) បន្ទាប់ពីលោកធ្វើដំណើរមកដល់ព្រលានយន្តហោះម៉ានីឡា លោកត្រូវបានឃុំខ្លួន។ នេះបើយោងតាមមន្ត្រីរបស់លោកប្រធានាធិបតី Ferdinand Marcos Jr បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍។

បន្ថែមពីនេះ កាលពីខែតុលាឆ្នាំ២០២៤ ក្នុងការបើកដំណើរការស៊ើបអង្កេតនៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់សភាហ្វីលីពីន លោក Duterte បាននិយាយថា “មិនសុំទោស មិនសុំអភ័យទោស” ចំពោះសកម្មភាពរបស់លោកឡើយ។

លោកបាននិយាយបន្ថែមថា “ខ្ញុំធ្វើនូវអ្វីដែលខ្ញុំត្រូវធ្វើ ហើយទោះបីជាអ្នកជឿឬមិនជឿ ខ្ញុំធ្វើវាដើម្បីប្រទេសរបស់ខ្ញុំតែប៉ុណ្ណោះ”។
ប្រភព: Channel news Asia-CNA

Leave a Reply