បក្សសេរីនិយមរបស់កាណាដាបានជ្រើសរើសលោក Mark Carney ដើម្បីជំនួសលោក Justine Trudeau

លោក Mark Carney បានជាប់ឆ្នោតក្លាយជាមេដឹកនាំបក្សសេរីនិយមរបស់ប្រទេសកាណាដា ក្រោយពេលមានការប្រណាំងប្រជែងយ៉ាងខ្លាំងដើម្បីរកអ្នកជំនួសដំណែងលោក Justine Trudeau។

ពេលដែលលោក Carney ឡើងកាន់ដំណែងភ្លាមៗជាមេដឹកនាំបក្សសេរីនិយមនោះ លោកTrudeau នៅកាន់ដំណែងជានាយករដ្ឋមន្ត្រីនៅឡើយក៏ព្រោះតែការផ្ទេរដំណែងមិនទាន់ត្រូវបានបញ្ចេញជាសាធារណៈព្រោះលោក Carney ត្រូវសម្របខ្លួនជាមួយមុខដំណែងថ្មីនេះ។

បញ្ហាដ៏ចម្បងមួយដែលដែលលោក Carney នឹងត្រូវទទួលខុសត្រូវក្នុងដំណែងជានាយករដ្ឋមន្ត្រីនោះគឺ ទំនាក់ទំនងដែលកាន់តែអាក្រក់រវាងប្រទេសកាណាដានិងសហរដ្ឋអាមេរិក។

មានការរិះគន់យ៉ាងខ្លាំងលើផែនការយកពន្ធរបស់រដ្ឋបាលលោកត្រាំ។ លោក Carney បាននិយាយថាប្រធានាធិបតីអាមេរិក “គាត់បានវាយប្រហារមកកាន់គ្រួសារកាណាដារបស់យើង អ្នកធ្វើការនិងអ្នកជំនួញយើងមិនអាចឲ្យគាត់ឈ្នះ ហើយយើងក៏មិនត្រូវចុះចាញ់នុះដែរ”។

លោក Carney បានបន្ថែមថា “នៅក្នុងពាណិជ្ជកម្មប្រៀបដូចជាកីឡាហុកគី ប្រទេសកាណាដានឹងឈ្នះ”។

ប្រភព: CNN NEWS