
លោកប្រធានាធិបតី Donald trump បានបញ្ជាឲ្យផ្អាកជំនួយយោធាដល់ប្រទេសអ៊ុយក្រែន បន្ទាប់ពីមានភាពជម្រូងចម្រះក្នុងកិច្ចប្រជុំនៅការិយាល័យប្រធានាធិបតី oval offices នាថ្ងៃសុក្រជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នេះបើយោងតាមសេតវិមានប្រាប់សារព័ត៌មាន cnn នាថ្ងៃចន្ទ។

“លោកប្រធានាធិបតី Trump បានបញ្ជាក់យ៉ាងច្បាស់ហើយថា លោកផ្តោតសំខាន់ទៅលើសន្តិភាព។ យើងចង់ឲ្យដៃគូរបស់យើងធ្វើតាមគោលដៅនេះដូចគ្នា។ យើងកំពុងផ្អាកនិងពិនិត្យឡើងវិញនូវជំនួយរបស់យើង ដើម្បីប្រាកដថាវាបានចូលរួមក្នុងដំណោះស្រាយ” នេះបើតាមការប្រាប់របស់សេតវិមាន។

មន្ត្រីជំនាញផ្សេងទៀតបាននិយាយថា ការផ្អាកនេះគឺការផ្អាកទៅលើសម្ភារៈយោធាដែលមិនទាន់ដឹកជញ្ជូនចូលដល់ប្រទេសអ៊ុយក្រែន។

ការផ្អាកនេះបានមកមួយថ្ងៃបន្ទាប់ពីមន្ត្រីការពារជាតិបានប្រាប់សារព័ត៌មាន CNN ថាជំនួយយោធាទៅកាន់ប្រទេសអ៊ុយក្រែនដែលបានប្រកាសដោយរដ្ឋបាលលោក Biden បាននិងកំពុងដំណើរការ។ ក្នុងការដឹកជញ្ជូននោះរួមមានអាវុធចាំបាច់សម្រាប់ប្រតិ្តបត្តិការយោធាដូចជា អាវុធប្រឆាំងនិងរថក្រោះ, គ្រាប់កាំភ្លើងធំជាច្រើនពាន់គ្រាប់និងរុកក៉ែតផងដែរ។ ការដឹកជញ្ជូននោះរំពឹងថានិងបន្តប៉ុន្មានអាទិត្យទៀត ប៉ុន្តែដោយសារការសម្រេចចិត្តរបស់រដ្ឋបាលលោកត្រាំ បានបង្កកជំនួយដែលកំពុងនៅតាមផ្លូវ។
ប្រភព: CNN news


Leave a Reply