
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ រថយន្តដឹកសិស្សចុះកម្មសិក្សាក្រឡាប់ធ្លាក់ភ្នំ បណ្ដាលឲ្យស្លាប់១៧នាក់ និងរបួសជាង៤០នាក់ នៅស្រុកNa Di ខេត្ដប្រាចិនបុរី ប្រទេសថៃ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងប្រមាណ៤ព្រឹកថ្ងៃទី២៦កុម្ភៈ ខណៈរថយន្ដកំពុងធ្វើដំណើរមកពីស្រុកPhon Charoen ខេត្ដបឹងកាន រួចក៏ជួបគ្រោះថ្នាក់នៅត្រង់ចំណុចផ្លូវកោងតំបន់ភ្នំ Khao San Tone ក្នុងស្រុកNa Di ខេត្ដប្រាចិនបុរី ក្នុងទិសដៅទៅខេត្ដរ៉ាយ៉ង។

ប្រភពដដែលមិនទាន់បញ្ជាក់ថាតើសិស្សទាំងនេះមកពីសាលារៀនណានោះទេ ហើយអាជ្ញាធរក៏មិនទាន់ប្រាប់មូលហេតុដែលបណ្តាលឲ្យរថយន្តជួបគ្រោះថ្នាក់ផងដែរ គឺកំពុងស្ថិតក្រោមការស៊ើបអង្កេត៕


Leave a Reply