មនុស្សប្រមាណជាង៦០នាក់បានស្លាប់ ក្នុងជំនន់ទឹកភ្លៀងនៅប្រទេសអេស្បាញ 

បរទេស ៖ មនុស្សប្រមាណជាង៦០នាក់បានបាត់បង់ជីវិត នៅក្នុងគ្រោះទឹកជំនន់ ដែលបានវាយប្រហារប្រទេសអេស្បាញ ក្នុងរយៈពេល៣ទសវត្សរ៍មកហើយ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុក បានវាយលុកតំបន់ភាគខាងកើត នៃទីក្រុង វ៉ាលែនស៊ី(Valencia) ប្រទេសអេស្បាញ កាលពីថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤ ដែលបណ្ដាលឱ្យផ្លូវថ្នល់ និងទីប្រជុំជនមួយចំនួនជន់លិច។ 

ទីភ្នាក់ងារអាកាសធាតុរដ្ឋរបស់អេស្បាញ AEMET បានប្រកាសអាសន្នកាលពីថ្ងៃអង្គារ នៅទីក្រុង Valencia ដែលជាតំបន់ដាំដុះក្រូចឆ្មារនាំមុខគេ ដោយតំបន់មួយចំនួនដូចជា Turis និង Utiel កម្រិតទឹកភ្លៀង 200 មីលីម៉ែត្រ (7.9 អ៉ីញ ) ។ ទីភ្នាក់ងាបាននិយាយថា ភ្លៀងបានឈប់តាំងពីពេលនោះមក ប៉ុន្តែបាននិយាយថាតំបន់ Castellon នៅភាគខាងជើងនៅតែស្ថិតនៅក្នុងការប្រកាសស ន្នរហូតដល់ម៉ោង 2 រសៀល។ 

យោងតាមអ្នកផ្តល់ទិន្នន័យ ពាណិជ្ជកម្មរបស់ភ្នាក់ងារសង្កេតសភាពការណ៍សេដ្ឋកិច្ច បានឱ្យដឹងថា ប្រទេសអេស្ប៉ាញជាអ្នកនាំចេញផ្លែក្រូចស្រស់ និងស្ងួតដ៏ធំបំផុតរបស់ពិភពលោក ហើយ Valencia មានចំនួនប្រហែល 60% នៃផលិតកម្មក្រូចរបស់ប្រទេសនេះ  ៕ ដោយ ៖ រាជសីហ៍០៥