
យោងតាមគេហទំព័ររបស់ក្រុមហ៊ុន មនុស្សយន្តធ្វើការស៊េរី Walker S រួមមាន ម៉ូឌែល Walker S ម៉ូឌែល Walker S1 និងម៉ូឌែលថ្មីមិនទាន់ចេញ Walker S2។ ប្រព័ន្ធមនុស្សយន្តទំនើបទាំងនេះ មានភាពច្បាស់លាស់ និងសុវត្ថិភាព និងមានគោលបំណងជួយដល់ឧស្សាហកម្មដោយការរួមបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងរ៉ូបូត។

ក្រុមហ៊ុនផលិតរ៉ូបូតចិន UBTech Robotics កំពុងត្រៀមផលិតមនុស្សយន្តធ្វើការទ្រង់ទ្រាយធំនៅចុងឆ្នាំនេះ ក្នុងគោលដៅចែកចាយមនុស្សយន្តឧស្សាហកម្មសេរ៊ី Walker S ចន្លោះពី ៥០០-១ ០០០ គ្រឿង ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម។

សេចក្ដីរាយការណ៍លើបញ្ហានេះ ធ្វើឡើងចំពេលដែលឧស្សាហកម្មចិនជាច្រើន ជាពិសេសផលិតកម្ម កំពុងប្រឈមនឹងការខ្វះខាតបុគ្គលិក។ កង្វះកម្លាំងពលកម្មជាហេតុផលធំមួយដែលធ្វើឱ្យរោងចក្រនានា ចាប់អារម្មណ៍កាន់តែខ្លាំងការប្រើមនុស្សយន្តធ្វើការ។

គួរគូសបញ្ជាក់ថា មនុស្សយន្តធ្វើការរបស់ UBTech Robotics បានដាក់ដំណើរការដោយជោគជ័យនៅក្រុមហ៊ុនមួយចំនួនរួចហើយ រួមទាំងនៅរោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD៕


Leave a Reply