ជនអនាថាគ្មានផ្ទះសំបែងនៅអាមេរិកកើនឡើងខ្លាំងនៅឆ្នាំ២០២៤នេះ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ម្សិលមិញនេះ ជនអនាថាគ្មានផ្ទះសំបែងនៅអាមេរិកកើនឡើងខ្លាំងនៅក្នុងឆ្នាំ២០២៤ កត្តាដែលធ្វើឲ្យជនគ្មានផ្ទះសំបែងកើនឡើងគឺដោយសារ វិបត្តិអតិផរណា ការកើនឡើងចំនួនជនអន្តោប្រវេសន៍ និងតម្លៃផ្ទះឡើងថ្លៃខ្លាំង។

យោងតាមរបាយការណ៍វាយតម្លៃប្រចាំឆ្នាំរបស់ក្រសួងអាមេរិកបានឱ្យដឹងថាមនុស្សប្រមាណ ៧៧១ ៤៨០នាក់ គ្មានផ្ទះសម្បែង ឬកើនឡើង១៨ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣ ដែលមនុស្សប្រហែល ៦៥៣,០០០នាក់ នៅទូទាំងសហរដ្ឋអាមេរិក ជាជនគ្មានផ្ទះសំបែង។ ក្រៅពីបញ្ហា អតិផរណា និងតម្លៃផ្ទះឡើងថ្លៃ គ្រោះមហន្តរាយធម្មជាតិ ការរើសអើងជាលក្ខណៈប្រព័ន្ធ និងការកើនឡើងចំនួនជនអន្តោប្រវេសន៍ ក៏ជាមូលហេតុនៅពីក្រោយការកើនឡើងចំនួនអ្នកគ្មានផ្ទះសំបែងដែរ។

គួរឱ្យដឹងផងដែរថា នៅចន្លោះពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ មនុស្សមានអាយុក្រោម១៨ឆ្នាំ គឺជាក្រុមមនុស្សដែលគ្មានផ្ទះសម្បែងជាចំនួនច្រើនជាងគេស្មើនឹងជិត ១៥០ ០០០នាក់ ឬស្មើនឹង៣៣ភាគរយ ខណៈពលរដ្ឋអាមេរិកស្បែកខ្មៅ ប្រហែល៣២ភាគរយនៃជនគ្មានផ្ទះសម្បែង៕