
យោងតាមការចេញផ្សាយដោយ របស់ទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្រុមសមាជិកសភានៅប្រទេសកូរ៉េខាងត្បូង បានបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី ដែលជាហេតុធ្វើឱ្យវិបត្តិនយោបាយ កាន់តែមានភាពតានតឹងខ្លាំងឡើង។

លោក Woo Son-shik ប្រធានសភាកូរ៉េខាងត្បូង បាននិយាយថា ដើម្បីដកតំណែង លោក Han គឺត្រូវការសំឡេងគាំទ្រត្រឹម១៥១សំឡេង ដែលជាសំឡេងភាគច្រើនធម្មតាប៉ុណ្ណោះ ផ្ទុយពីចំនួន២០០សំឡេង ដែលជាសំឡេងចាំបាច់ ២ភាគ៣ កាលពីពេលដកតំណែងលោក Yoon។

គួរឱ្យដឹងផងដែរថា សភាកូរ៉េខាងត្បូង ស្ថិតក្រោមការគ្រប់គ្រងអាសនៈភាគច្រើន ដោយគណបក្សប្រឆាំង។ ហេតុដូចនេះ បក្សប្រឆាំង បានសម្រេចបោះឆ្នោតដកតំណែង លោក Han បន្ទាប់ពីរូបលោក មិនព្រមតែងតាំងចៅក្រម៣រូប ដើម្បីបំពេញកៅអីទំនេរ នៅឯតុលាការធម្មនុញ្ញ ដែលប្រការនេះ រារាំងដំណើរការនៃនីតិវិធីដកតំណែងប្រធានាធិបតីរបស់លោក Yoon។ ការដកតំណែង លោក Yoon ទោះបីត្រូវបានសភាអនុម័តក៏ដោយ ចាំបាច់ត្រូវមានការសម្រេចចុងក្រោយពីតុលាការធម្មនុញ្ញ។
សូមបញ្ជាក់ថា លោក Han ត្រូវបានដកតំណែងហើយ តាមច្បាប់នៃប្រទេសកូរ៉េខាងត្បូង រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Choi Sang-mok ត្រូវក្លាយជាប្រធានាធិបតីស្តីទីជំនួស៕

Leave a Reply