
យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ គណបក្សប្រឆាំងរបស់កូរ៉េខាងត្បូងបានគំរាមកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា នឹងចោទប្រកាន់ប្រធានាធិបតីស្តីទី គឺលោក Han Duck-soo ដោយសារតែលោករំលងការប្រកាសបង្កើត «ក្រុមស៊ើបអង្កេតពិសេស» ដើម្បីស៊ើបអង្កេតលើលោក Yoon Suk Yeol ក្នុងការដាក់ច្បាប់អាជ្ញាសឹក។

ប្រធានាធិបតីស្ដីរបស់កូរ៉េខាងត្បូង បានចូលកាន់តំណែងបន្ដពីលោក Yoon ដែលត្រូវសភាបោះឆ្នោតទម្លាក់ពីតំណែង និងព្យួរការងារ កាលពីថ្ងៃទី១៤ ខែធ្នូកន្លងទៅ។ ប៉ុន្តែប្រធានាធិបតីស្ដីទីរូបនេះមិនបានគាំទ្រច្បាប់បង្កើតក្រុមស៊ើបអង្កេតពិសេសនោះទេ។

គណបក្សប្រឆាំងបានចោទប្រកាន់លោក Han ប្រធានាធិបតីស្ដីទីថា “អាចទេលោកប្រធានាធិបតីស្ដីទីជាប់ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹក?” លោក Park Chan-dae មេដឹកនាំនៃគណបក្សប្រជាធិបតេយ្យបានចោទប្រកាន់លោក Han ពីឧបសគ្គនឹងចេតនារក្សាមិនចង់ឱ្យបង្កើតច្បាប់ក្រុមស៊ើបអង្កេតពិសេស ដើម្បីស៊ើបអង្កេតអតីតប្រធានាធិបតី Yoon Suk Yeol និងភរិយា។

សូមបញ្ជាក់ថាបច្ចុប្បន្ន លោក Yoon កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌ ករណី «ការបះបោរ និងការរំលោភបំពានអំណាច» ដែលរូបលោកបានប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ៕

Leave a Reply