ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានព្រមានម្តងទៀតថា ទាហានអ៊ុយក្រែនត្រូវតែដកខ្លួនចេញពីតំបន់ Donbas ភាគខាងកើត បើមិនដូច្នេះទេ រុស្ស៊ីនឹងវាយដណ្តើមយក ដោយបដិសេធការសម្របសម្រួលណាមួយ អំពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

លោកពូទីនបានប្រាប់ India Today ថា “យើងរំដោះទឹកដីទាំងនេះដោយប្រើកម្លាំង ឬទាហានអ៊ុយក្រែនត្រូវចាកចេញពីទឹកដីទាំងនេះដោយខ្លួនឯង” ដោយពេលនេះរុស្ស៉ីបានគ្រប់គ្រង ៨៥% នៃតំបន់ Donbas ហើយ។
ការអត្ថាធិប្បាយរបស់លោក ពូទីន ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បាននិយាយថា អ្នកចរចារបស់លោកដែលពិភាក្សាអំពីផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក ជឿថាមេដឹកនាំរុស្ស៊ី “ចង់បញ្ចប់សង្រ្គាម” បន្ទាប់ពីកិច្ចពិភាក្សាកាលពីថ្ងៃអង្គារនៅទីក្រុងមូស្គូ។ ចំណែកលោក Steve Witkoff បេសកជនរបស់លោក Trump ដែលនៅទីក្រុងមូស្គូ ត្រូវជួបក្រុមអ៊ុយក្រែននៅរដ្ឋ Florida។
ប្រភព:BBC news








































Leave a Reply