ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះ បាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធធ្វើឡើងនៅ ទីព្រះស្រែក្នុងកីឡដ្ឋានក្រុងកំពង់ឆ្នាំង ស្ថិតនៅទីរួមខេត្តកំពង់ឆ្នាំង។

នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង និងលោកស្រី ផាត សុផាន្នី ទទួលបានព្រះ បរមរាជា នុញ្ញាត ពី ព្រះមហាក្សត្រ ធ្វើជាស្តេចមាឃ និងមេហួ ដើម្បីប្រារព្ធកិច្ច ច្រត់ ព្រះ នង្គ័ល និងសាបព្រោះគ្រាប់ពូជស្រូវ និងពូជដំណាំនានា ទៅតាមព្រះរាជ បវេណី នៃព្រះរាជពិធីតាំងពីបុរាណកាលតរៀងមក។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ធ្វើឡើងក្នុងគោលបំណងផ្សង មើលពីប្រផ្នូល ស្រុកទេស និងការបង្កបង្កើនផល ទៅតាមការបរិភោគ របស់ គោឧសភ រាជ។ ពិធីនេះដែរក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាពលរដ្ឋខ្មែរ ដែល ពឹងផ្អែកលើរបរកសិកម្មជាចម្បងឱ្យដឹងថារដូវរស្សា ជារដូវធ្វើស្រែចម្ការ បាន ចូលមកដល់ហើយ។

សូមបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានគេប្រារព្ធធ្វើឡើងជា រៀង រាល់ឆ្នាំ នៅក្នុងខែពិសាខ។ ច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយ សំខាន់ បំផុត បន្ទាប់ពីព្រះរាជាអភិសេក ហើយក៏ជាព្រះរាជពិធីមួយស្ថិតក្នុង ចំណោម ព្រះរាជពិធីផ្សេងៗឯទៀតប្រចាំឆ្នាំ ដែលចាត់ចូលជា ព្រះរាជ ពិធី ទ្វារទសមាស៕