ឯកឧត្ដមបណ្ឌិត ងិន បាណាល់ ផ្ញើសារជូនពរ និងអបអរសាទរ ជូនចំពោះលោកជំទាវ កែ សួនសុភី ស សុខា ក្នុងឱកាសពិធីចម្រើនជន្មាយុ

ឯកឧត្ដមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនកម្ពុជាខេត្តព្រៃវែង និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង យើងខ្ញុំសូមអនុញ្ញាតសម្តែងនូវអំណរសាទរប្រកបដោយសេចក្តីសោមនស្សក្រៃលែងនាឱកាសដ៏ថ្លៃថ្លានៃថ្ងៃខួប ចម្រើនជន្មាយុរបស់ លោកជំទាវ គម្រប់ ៣៧ឆ្នាំ ឈានចូល ៣៨ឆ្នាំ នាថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

នាឱកាសប្រកបដោយសិរីមង្គលនេះ យើងខ្ញុំសូមសម្តែងនូវការគោរពដ៏ស្មោះស្ម័គ្រ និងគាំទ្រដោយស្មោះ អស់ពីដួងចិត្តចំពោះ លោកជំទាវ ដែលជានិច្ចកាលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងបញ្ញាញាណ ចូលរួមចំណែកក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការអភិវឌ្ឍវិស័យកីឡាស្របតាមគុណវុឌ្ឍជាតិ ព្រមទាំងបាន បំពេញបេសកកម្មមនុស្សធម៌ប្រកបដោយឆន្ទៈមោះមុតដោយពុំមានការរើសអើងពូជសាសន៍ ពណ៌សម្បុរ និង និន្នាការនយោបាយ។ បេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ លោកជំទាវ បានក្លាយជានិមិត្តរូប និងសក្ខីកម្មឆ្លុះបញ្ចាំង នូវគំរូវីរភាពក្នុងនាមជាស្ត្រីខ្មែរដែលពោរពេញដោយភាពអង់អាច ក្លាហាន មានគុណធម៌ សក្តិសមជាឧត្តមភរិយា ដ៏ប្រពៃថ្លៃថ្លា ជាមាតាដែលមានចរិយាធម៌ និងព្រហ្មវិហារធម៌វិសេសវិសាលបំផុត។

ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង យើងខ្ញុំសូមគោរពជូនពរបវរមហាប្រសើរជូនចំពោះ លោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន សុភមង្គល ជោគជ័យគ្រប់ភារកិច្ច និង សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕