
ភ្នំពេញ ៖ អង្គភាពមជ្ឈមណ្ឌលសកម្មភាពកម្ពុជាដើម្បីបោសសម្អាតមីន (CMAC) បានបន្តជំរុញកិច្ចប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងនាវាលិច នៅបាតទន្លេមេគង្គ ដើម្បីចូលរួមលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ផ្លូវការ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានគូសបញ្ជាក់ថា «អង្គភាព CMAC បន្តជំរុញកិច្ចប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងនាវាលិច នៅបាតទន្លេមេគង្គ ដើម្បីចូលរួមលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ ក្រោយសង្គ្រាមកាលពីអតីតកាលនៅកម្ពុជា និងក្នុងតំបន់បានបញ្ចប់ជាច្រើនទសវត្សរ៍មកហើយ»។

លោក អគ្គនាយក បន្ដថា កិច្ចប្រតិបត្តិការនេះបាននិងកំពុងដំណើរការទៅមុខ បើទោះបីជាជួបប្រទះនូវឧបសគ្គមួយចំនួនក៏ដោយ៕










































Leave a Reply